នារសៀលថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំយកកុំព្យូទ័រលេីតុចំនួន ១២៨គ្រឿង ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងរបស់ក្រុមការងារ ប្រគល់ជូនរដ្ឋបាលស្រុកព្រះនេត្រព្រះ និងអង្គភាពជុំវិញរដ្ឋបាលស្រុក រួមទាំងវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមត្តេយ្យនៅទូទាំងស្រុក ដេីម្បីលេីកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណ: ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងការប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាសាធារណ:ល្អជាងគេ។
ក្នុងនាមក្រុមការងារ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលតែងផ្តល់ថវិកា និងសម្ភារ:ជាបន្តបន្ទាប់តាមរយ:ឯកឧត្តម ដេីម្បីជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យនានា និងនៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះនៅពេលនេះ។ ឯកឧត្តមបានណែនាំ និងលេីកទឹកចិត្តឱ្យអង្គភាពទាំងអស់ទុកដាក់ប្រេីប្រាស់កុំព្យូទ័រទាំងនេះអោយបានសមស្រប ក្នុងភារកិច្ចបម្រេី និងផ្តល់សេវាជូនប្រជាពលរដ្ឋ៕