ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ យកអំណោយ​កុំព្យូទ័រលេីតុចំនួន​ ១២៨គ្រឿង​ ចែកជូនដល់រដ្ឋបាលស្រុក​ និងអង្គភាពជុំវិញរដ្ឋបាលស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​


នារសៀលថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយ​មានជ័យ​ បាននាំយកកុំព្យូទ័រលេីតុចំនួន​ ១២៨គ្រឿង​ ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា​ និងរបស់ក្រុមការងារ​ ប្រគល់ជូនរដ្ឋបាលស្រុកព្រះនេត្រព្រះ និងអង្គភាពជុំវិញរដ្ឋបាលស្រុក​ រួមទាំងវិទ្យាល័យ​ អនុវិទ្យាល័យ​ សាលាបឋមសិក្សា​ និងសាលាមត្តេយ្យ​នៅទូទាំងស្រុក​ ដេីម្បីលេីកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណ:​ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ក្នុងការប្រែក្លាយខេត្តបន្ទាយមានជ័យ​ ជាខេត្តផ្តល់សេវាសាធារណ:ល្អជាងគេ។

ក្នុងនាមក្រុមការងារ​ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា​ដែលជានិច្ចកាលតែងផ្តល់ថវិកា​ និងសម្ភារ:ជាបន្តបន្ទាប់តាមរយ:ឯកឧត្តម​ ដេីម្បីជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា​ ក្នុងវិស័យនានា​ និងនៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះនៅពេលនេះ។ ឯកឧត្តមបានណែនាំ​ និងលេីកទឹកចិត្តឱ្យអង្គភាពទាំងអស់ទុកដាក់​ប្រេីប្រាស់​កុំព្យូទ័រទាំងនេះអោយបានសមស្រប​ ក្នុងភារកិច្ចបម្រេី​ និងផ្តល់សេវាជូនប្រជាពលរដ្ឋ៕​