(ស្វាយរៀង)៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយប្រចាំឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយប្រចាំឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងលោកនាយក នាយករងរដ្ឋបាល ទីចាត់ការអង្គភាពចំណុះសាលាខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុកទាំង៨ បានអញ្ជេីញទស្សនានិងទិញផលិតផលភូមិមួយផលិតផលមួយដែលបានដាក់តាំងបង្ហាញលក់នៅក្នុងសាលប្រជុំនន្ទីរអគារ ខ សាលាខេត្តស្វាយរៀងផងដែរ។
កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយប្រចាំឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយប្រចាំឆ្នាំ២០២៤
