ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមពិធីបុណ្យសព ឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ុក សុខ ត្រូវជាឪពុករបស់លោក អ៊ុក ស៊ីដេត សមាជិកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារទាំងមូល និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ុក សុខ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមពិធីបុណ្យសព ឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ុក សុខ
