ឯកឧត្តម កែ គឹមយ៉ាន​ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៤​ ថ្ងៃបង្កេីត​គណបក្សប្រជាជនកម្ពុជា​ (២៨​ មិថុនា​ ១៩៥១​-២៨​ មិថុនា​ ២០២៥)


នាព្រឹកថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរមីទ្ទីងខួបអនុស្សាវរីយ៍លេីកទី៧៤​ ថ្ងៃបង្កេីត​គណបក្សប្រជាជនកម្ពុជា​ (២៨​ មិថុនា​ ១៩៥១​-២៨​ មិថុនា​ ២០២៥)​ និងមានការចូលរួមពីសំណាក់​ ឯកឧត្តម ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ​ មានការនិមន្ត​ និងអញ្ជេីញចូលរួមផងដែរពីសំណាក់​ ព្រះមេគុណខេត្តបន្ទាយមានជ័យទាំងពីរគណៈ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមការងារ សមាជិក សមាជិកា បក្សទាំង៩ក្រុង/ស្រុក នៅសាលប្រជុំធំ មន្ទីរគណបក្សខេត្តបន្ទាយមានជ័យ៕