នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរមីទ្ទីងខួបអនុស្សាវរីយ៍លេីកទី៧៤ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ មានការនិមន្ត និងអញ្ជេីញចូលរួមផងដែរពីសំណាក់ ព្រះមេគុណខេត្តបន្ទាយមានជ័យទាំងពីរគណៈ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមការងារ សមាជិក សមាជិកា បក្សទាំង៩ក្រុង/ស្រុក នៅសាលប្រជុំធំ មន្ទីរគណបក្សខេត្តបន្ទាយមានជ័យ៕