ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត ទីណា​ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត


នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ អមដំណេីរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការ បងប្អូនប្រជាពលរដ្ឋ​ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឯកឧត្តមរដ្ឋមន្រ្តី​ និងឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍​ និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលបន្តចាកចេញពីប្រទេសថៃ​ វិលចូលស្រុកកំណើតវិញជាបន្តបន្ទាប់។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានបន្តសួរសុខទុក្ខ​និងលេីកទឹកចិត្តដល់មន្រ្តីរាជការ​និងកងកម្លាំង​ ប្រចាំការទាំងអស់ត្រូវខិតខំជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរ​ទាំងមធ្យោបាយធ្វេីដំណេីរទៅស្រុកកំណេីត​ ផ្តល់ព័ត៌មានទីផ្សារការងារ​ ជាពិសេសការគិតគូរសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត​ មន្រ្តីរាជការ​ និងកងកម្លាំងទាំងអស់​ បង្ហាញគោលជំហរគោរពនិងអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការឈរជេីងរឹងមាំនៅព្រំដែន​ និងច្បាស់ថាកម្ពុជា​ មានភាពម្ចាស់ការ​ និងឯករាជ្យ​ ដោយមិនឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​ និងប្រទេសជាតិ៕