ពីធីបេីកវគ្គបំពាក់បំប៉នការងារចាត់តាំង និងការងារគ្រប់គ្រងទិន្នន័យបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្សរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ជូនដល់មន្ត្រីគណបក្សខេត្តសៀមរាប


នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម​ សោម​ សឿន​ សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណ:ចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតី ពិធីបេីកវគ្គ​ បំពាក់បំប៉នការងារចាត់តាំង និងការងារគ្រប់គ្រងទិន្នន័យបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្សរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ជូនដល់មន្ត្រីគណបក្សខេត្តសៀមរាប​ ដែលមានសមាសភាពចូលរួម​ សរុបចំនួន​ ២២០នាក់​ ។