ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកពាក់ព័ន្ធ ដែលជំរុញឱ្យការចរចាពន្ធបដិកា រវាងកម្ពុជា និងអាមេរិក ទទួលបានលទ្ធផល ខណៈកម្ពុជា គឺជាប្រទេសដែលទទួលបានការបញ្ចុះពន្ធច្រើនគេនៅលើពិភពលោក គឺចុះពី៤៩% មក១៩% ដោយចុះបាន៣០ពិន្ទុ ឬប្រមាណ៦១.២%។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា ដោយប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងបាននាំណែ ចង្អុលបង្ហាញដល់ក្រុមចរចាក្នុងការចរចាដោយសុចរិត និងស្មោះត្រង់ជាមួសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ និងឱ្យក្រុមការងារចរចាពន្ធបដិកាជាមួយកម្ពុជាជាថ្មី។
លើសពីនេះ ឯកឧត្តមថែមទាំងថ្លែងអំណរគុណចំពោះក្រុមការងាប្រចាំនៅកម្ពុជា ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី ដែលនៅឈរពីក្រោយចាំជួយដល់ក្រុមការងារចរចាជាមួយសហរដ្ឋអាមេរិក៕