ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ប្រមូលផ្តុំគ្នាទាមទារឲ្យប្រទេសថៃ គោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់, ដោះលែងទាហានខ្មែរដោយគ្មានលក្ខខ័ណ្ឌ និងគាំទ្រ​ប្រធានាធិបតី​ Donald Trump សម្រាប់​ពាន​រង្វាន់​ Nobel សន្តិភាព


នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុងអូក្លិន (Auckland) ដើម្បីសម្តែងមតិ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រធានាធិបតី Donald Trump​ ដែល​បាន​ផ្តើម​គំនិត​ឱ្យ​មាន​ការ​ចរចារ​បទ​ឈប់​បាញ់ និងគាំទ្រ​ប្រធានាធិបតី​ Donald Trump សម្រាប់​ពាន​រង្វាន់​ Nobel សន្តិភាព។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

ប្រជាពលរដ្ឋខ្មែរនៅទីនោះបានថ្លែង​អំណរគុណ​ដល់​ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី Anwar Imbrahim, ប្រទេសចិន, និងសហគមន៍ ASEAN និងអន្តរជាតិផ្សេងទៀត ព្រមទាំងរដ្ឋាភិបាលនូវែលហ្សេឡង់ ដែលគាំទ្រឱ្យមានបទឈប់បាញ់ផងដែរ​។

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ បានទាមទារឱ្យដោះលែងទាហានខ្មែរដែលបានចាប់ដោយគ្មានលក្ខខ័ណ្ឌ និងទាមទារឲ្យប្រទេសថៃគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់៕