សហគមន៍ខ្មែរនៅជប៉ុន ប្រមាណ៥០០នាក់ ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក និងជំរុញឱ្យថៃ គោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ


សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុន ប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះបានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃ ប្រចាំប្រទេសជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។

បើយោងតាមអ្នករៀបចំកម្មវិធីការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បីថ្លែងអំណរគុណលោកប្រធានាធិបតី Donald Trump ដែលនាំមកនូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ រួមទាំងជាការបង្ហាញពី រួមរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ។

សូមបញ្ជាក់ថា ដើម្បីគោរពដឹងគុណដល់វីរភាពនៃកងទ័ពកម្ពុជាដ៏ក្លាហាន ក្រុមអ្នកប្រមូលផ្តុំបានធ្វើការគោរពវិញ្ញាណក្ខន្ធកងទ័ពពលី នៅសមរភូមិជួរមុខដែលបានបូជា និងលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិផងដែរ៕