សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនវីរយុទ្ធជន ដែលបានរងរបួស ដោយការវាយប្រហាររបស់កងទ័ពថៃ


មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប៉ុន្មានថ្ងៃមកនេះបានបន្តចាត់សហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនវីរយុទ្ធជន ដែលបានរងរបួស ដោយការវាយប្រហាររបស់កងទ័ពឈ្លានពានថៃ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះបងប្អូនវីរកងទ័ព និងគ្រួសារកងទ័ព បានសម្តែងនូវអារម្មណក្តុកក្តួលរំភើបចិត្តជាខ្លាំង ដែលបន្តទទួលបានការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីក្រុមគ្រូពេទ្យ និងសប្បុរសជនជាតិ-អន្តរជាតិ បានជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកន្លងមក ជាក់ស្តែងនាពេលនេះ មាតាមនុស្សធម៌របស់កម្ពុជា បានចាត់សហការី ជាមួយនឹងពាក្យពេជន៍ផ្តាំផ្ញើសួរសុខទុក្ខ និងបាននាំយកមកជាមួយនូវថវិកា និងគ្រឿងឧបរិភោគជាច្រើនមកផ្ដល់ជូនដល់មន្ទីរពេទ្យ ដែលបង្ហាញពីទឹកចិត្តខ្វល់ខ្វាយពីសុខទុក្ខដល់ប្រជាជនរបស់អ្នកម្ដាយមនុស្សធម៌ជាខ្លាំង។

ជាមួយគ្នាបងប្អូនវីរៈកងទ័ព និងក្រុមគ្រួសារកងទព័ បានលើកដៃប្រណម្យគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសណ្តោសប្រណី ប្រកបដោយក្តីករុណា មហាមនុស្សធម៌ដ៏ធំធេងរបស់អ្នកម្តាយរ៉ានី មាតាមនុស្សធម៌កម្ពុជា៕