ដោយការគោពរ និងដឹងគុណចំពោះវិរ:យុទ្ធជនដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុការពារមាតុភូមិ,ការពារអធិបតេយ្យ និងបូរណភាពទឹកដីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអញ្ជើញទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី៤ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសាកសួសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលដែលកំពុងសម្រាកព្យាបាលនៅទៅនោះ។
លោកជំទាវបណ្ឌិត ជា សិរី បានពាំនាំនូវការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះយោធិន និងបានជូនពរឲ្យបានឆាប់ជាសះស្បោយ និងទទួលបានសុខភាពល្អកាន់តែរឹងមាំផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី នូវបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការតស៊ូ និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់វិរះយុទ្ធជន ក្នុងបុព្វហេតុការជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយសូមចងចាំជានិច្ចក្នុងបេះដូងកូនខ្មែរគ្រប់ៗជំនាន់។
បន្តមកនៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៥លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំក្រុម ការងារបានអញ្ជើញ ទៅគោរពវិញ្ញាណក្ខវិរ:កងទ័ពដែលពលីក្នុងបុព្វហេតុការពារមាតុភូមិ,ការពារអធិបតេយ្យ និងបូរណភាពទឹកដីចំនួន៣គ្រួសារ រស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសនោះលោកជំទាវក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីទាំង៣ គ្រួសារផងដែរ៕