ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និងតម្លៃស្រូវ-អង្ករ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី មានគោលបំណងពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។
កិច្ចប្រជុំបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា, សហព័ន្ធស្រូវអង្ករកម្ពុជា បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។
លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃនិងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕