ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមពិធីហែរក្បួន និងដង្ហែគណៈធម្មយាត្រាលើការគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ (អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ នៅបរិវេណមុខសាលាខេត្តព្រៃវែង។
ពេលនេះ ម៉ោងនេះ យើងខ្ញុំស្នើសុំបងប្អូនជនរួមជាតិ បន្តផ្តល់នូវសំឡេងស្នេហាជាតិមួយរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្ត ការគាំទ្រ និងភាពជឿជាក់លើកិច្ចខិតខំប្រឹងប្រែងក៏ដូចជារាល់វិធានការ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងដឹកនាំ អនុវត្តការងារស្នូល ជាយុទ្ធសាស្ត្រ សំខាន់បំផុត ទាំងលើការដ្ឋានយោធា ការដ្ឋានការទូត និងការដ្ឋានច្បាប់ ជាពិសេស ការគោរពបទឈប់បាញ់ ឈានឆ្ពោះទៅការបញ្ចប់សង្គ្រាម ដើម្បីកម្ពុជាទទួលមកវិញនូវសន្តិភាពពេញលេញ។
មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត លោក លោកស្រីអភិបាលរងក្រុង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានការិយាល័យទាំង១៣អង្គភាពចំណុះរដ្ឋបាលក្រុង និងមន្រ្តីរដ្ឋបាលក្រុង លោកអភិបាលស្រុកពោធិ៍រៀង អភិបាលស្រុកពាមរក៌ ព្រមទាំងមន្រ្តី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងក្រុងព្រៃវែង យុវជនកាកបាទក្រហមកម្ពុជាក្រុង យុវជនសសយកក្រុង និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង ប្រមាណជាង ១មុឺននាក់។