ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុញ្ញាតផ្ដល់បទសម្ភាសជូន លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន នៅទីស្ដីការក្រសួងទេសចរណ៍។
ការផ្ដល់កិច្ចសម្ភាសនេះ ក្នុងឱកាសដែលលោក ALFARO MICHAEL BARRY អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់នៅកម្ពុជា ដែលលោកនឹងដើរតួនាទីជាភ្នែក ត្រចៀក និងជាអ្នកនាំព័ត៌មានពី សភាពការណ៍ពិត និងស្ថានភាពសក្តានុពលទេសចរណ៍កម្ពុជា ជូនដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald J.Trump) ដោយផ្ទាល់។
សូមជម្រាបថា កិច្ចសម្ភាសរវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា៕