នារសៀលថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំណាលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលអគារ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពចំណាលើ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ក៏បានចូលរួមជិះកង់ជាមួយសិស្សានុសិស្សនៅលើផ្លូវបេតុងដែលទើបសាងសង់រួច ដើម្បីស្វែងយល់ពីសមិទ្ធផលនានានៅក្នុងមូលដ្ឋានឃុំ និងបាននាំយកអំណោយជាថវិកាដ៏ថ្លៃថ្លាបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ប៉ូលិស និងប្រជាការពារ ដែលចូលរួមសរុបប្រមាណ ៥៤រូប៕