ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវដល់ភាគីថៃ ដោយស្នើសុំបញ្ចប់មហិច្ឆិតាបំពានកម្ពុជា ងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ដើម្បីផ្ដល់ភាពរុងរឿងដល់ប្រទេសទាំងសមខាង។
ការអំពាវនាវរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច ធ្វើឡើងក្នុងកម្មវិធីរៀបចំឡើងដោយអាជ្ញាធរមីន សន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជា អំពីការដាក់មីនថ្មី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច បានថ្លែងយ៉ាងច្បា ស់ថា «កម្ពុជាសូមអំព ាវនាវដល់ភាគីថៃបញ្ចប់មហិច្ឆិតាបំពានកម្ពុជា ងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាដើម្បីកសាងលើកម្ពស់ ជីវភាពរបស់នៅរបស់ប្រជាជនទាំងសមខាងនាពេលអនាគត»។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាពិតជាស្រលាញ់សន្ដិភាព កម្ពុជាចង់បានភាពរុងរឿងដល់កូនចៅរបស់ខ្លួន។ និយាយចំពោះកម្ពុជា កម្ពុជានៅតែបន្ដបើកទ្វារបន្ដកិច្ចសហប្រតិបត្តិការជាមួយភាគថៃ លើការងារបោសសម្អាតមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសធ្លាប់រងគ្រោះកន្លងមក និង បានចាប់ដៃជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ពិសេសអង្គភាពស៊ីម៉ាក់តែម្ដងដោយបានផ្ដល់បទពិសោធន៍ និងមេរៀនសំខាន់ដល់ប្រទេសមួយចំនួន ដើម្បីទប់ស្កាត់គ្រោះថ្នាក់នានានៃគ្រាប់មីនផងដែរ៕