លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកស្រី ឃឿន សាវ័ន្ត ត្រូវជាភរិយាកងទ័ព ដែលកូនមានជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់


លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះជួបសួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី ឃឿន សាវន័្ត រស់នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ត្រូវជាភរិយា លោក ញ៉ន គល់ អាយុ៣៥ឆ្នាំ នៅអង្គភាពវរៈសេនាតូច កំភ្លើងធំ នៃកងពលធំអន្តរាគមន៍លេខ០៣ ឈរជើងនៅពើយតាឌី លើប្រាសាទព្រះវិហារ ដែលមានកូនស្រីឈ្មោះគល់ ចាន់មុន្នី កើតជំងឺអាលែកស៊ីស្បែក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ជូនដល់ក្រុមគ្រួសារ លោកស្រី ឃឿន សាវន័្ត ត្រូវជាភរិយា លោក ញ៉ន គល់ ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។លោកជំទាវ ក៏បានលើកទឹកចិត្តដល់ លោកស្រី ឃឿន សាវ័ន្តសូមជឿទុក្ខចិត្តលើ អាជ្ញាធរខេត្តជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចារពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ។

លោកជំទាវ អាំង សុជាតា ខូយរីដា បានលើកឡើងថា សកម្មភាពនេះ គឺជាការលើកនូវកម្លាំងចិត្តទាំងកងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជា គឺការពារឱ្យខានតែបាន នូវទីតាំង និងភូមិសាស្ត្រ ដោយមិនមិនពង្រីកសមរភូមិ ។

ក្នុងខណៈនោះលោកជំទាវ បានឧបត្ថម្ភថវិកា ចំនួន១លាន៥០ម៉ឺនរៀល ក្នុងនោះថវិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ចំនួន៥០ម៉ឺនរៀល និង១លានរៀលទៀត ជាការជួយឧបត្ថម្ភរបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ហើយក៏បានចែកជូននសារុង និងថវិកាមួយចំនួន ដល់បុគ្កលិកពេទ្យ និងអ្នកជំងឺផ្សេងៗទៀត នៅក្នុងអគារជំងឺកុមារផងដែរ។

ជាមួយគ្នានោះ គ្រួសារកងទ័ព សូមគោរពថ្លែងអំណរគុណដល់សម្តចតេជោ សម្តេចធិបតី អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុក្ខដាក់ចំពោះក្រុមគ្រួសារគាត់ ក៏ដូចកងទ័ព និងគ្រួសារកងទ័ពជួរមុខ ដែលបញ្ជាក់ឱ្យឃើញពីសន្តានចិត្តសប្បុរសធម៌យ៉ាងល្អប្រពៃ ធ្វើឱ្យកងទ័ពជួរមុខកាន់តែមានភាពអង់អាចក្លាហាន ក្នុងបុព្វហេតុជាតិមាតុភូមិ៕