កំពង់ស្ពឺ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន ក្នុងខេត្តកំពង់ស្ពឺ បាននាំយកអំណោយជាស្បៀងអាហារ ដើម្បីឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព នៅសមរភូមិមុខ នៅខេត្តកោះកុង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណដល់សប្បុរសសុជនក្នុងខេត្តកំពង់ស្ពឺ ដែលបានចូលរួមជាសម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ ថវិកា ជាច្រើនផ្តល់ជូន កងទ័ពជួរមុខទិសខាងកោះកុង ដែលបាននឹងកំពុងខិតខំតស៊ូការពារ បូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ នាថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋ មិនភ្លេចនៅវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពដែលកំពុងតែឈរជើងការពារនូវបូរណភាពទឹកដីនេះ ពីការឈ្លានពានរបស់ថៃ ។ ក្នុងនាម រដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋ សូមបួងសួងដល់ទេវតា ជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិមុខ និងជួយឱ្យឈ្នះអស់មារសត្រូវទាំងឡាយដើម្បីការពារបូរណភាព និងទឹកដីរបស់កម្ពុជា ឱ្យបានរុងរឿងតទៅមុខទៀតផងដែរ។
ឯកឧត្តមបណ្ឌិ អភិបាលខេត្ត បានលើកឡើងថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព យើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោដោយ ។ ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយនេះ គឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន៕



