ឯកឧត្តមរដ្ឋមន្ដ្រី ហួត ហាក់ ជួបពិភាក្សាការងារជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍យូណាន សំដៅជំរុញភ្ញៀវទេសចរចិនមកកម្ពុជា


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានមានជំនួបពិភាក្សាការងាររវាង ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមីញ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបបានពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ប្រទេសទាំងពីរ ជាពិសេសការទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕