សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចមិនដែលបំពានការងាររដ្ឋមន្រ្តីណាមួយទេ ការលូកដៃរបស់សម្តេច ក៏ដោយសារតែរដ្ឋមន្រ្តីទាំងនោះមិនបានធ្វើការងារតាមតួនាទី និងច្បាប់ដែលបានកំណត់។
សម្តេ ចតេជោ ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូ វអគាររដ្ឋបាលសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនថា សម្តេច តែងតែប្រមូលយកអំណាចទៅគ្រប់គ្រងដោយខ្លួនឯង។
ស ម្តេចតេជោ ក៏បានថ្លែងថា សម្តេចមិនដែលបំពានការងារដ្ឋមន្រ្តីទេ សុំតែរដ្ឋមន្រ្តីធ្វើឲ្យបានត្រឹមត្រូវ ទៅតាមតួនាទី និងភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា សម្តេច កំពុងតែជំរុញឲ្យរដ្ឋមន្រ្តី ក៏ដូចជាមន្រ្តីរបស់រាជរដ្ឋាភិបាលអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់៕
រដ្ឋមន្រ្តីត្រូវបំពេញការងារឲ្យត្រូវតាមតួនាទីភារកិច្ចនិងច្បាប់
