ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស អមដំណើរដោយ ឯកឧត្តមអនុប្រធាន ឯកឧត្ដម ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំ នៃស្រុកសាមគ្គីមានជ័យ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសាលប្រជុំ នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។ អគារសាលប្រជុំ ដែលកំពុងសាងសង់នេះមានបណ្តោយ ប្រវែង ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ ។ បច្ចុប្បន្នសម្រេចការងារសាងសង់បានប្រមាណ ៩៩% និងគ្រោងបញ្ចប់នៅពេលខាងមុខ ។
ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនោះ ឯកឧត្តមប្រធាន ក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ឱ្យត្រួតពិនិត្យបច្ចេស និងត្រូវពន្លឿនការសាងសង់ឱ្យបានឆាប់រហ័សដើម្បីប្រគល់ជូនគណបក្សស្រុកអាចបំពេញការងារបម្រើដល់ប្រយោជន៍គណបក្សប្រជជនកម្ពុជា៕