ថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងលោកស្រី សោម សោភា បានដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្តកោះកុង ចុះសួរសុខទុក្ខ និងយកអំណោយ ឧបត្ថម្ភជូន កងកម្លាំងយោធា ផ្នែកសឹករងមណ្ឌលសីមា ឈរជើងនៅជួរមុខ អំណោយរួមមានៈ
-ថវិកា ១.០០០.០០០រៀល
-ទឹកសុទ្ធ វីអាក់ធីវ ចំនួន ២០កេស
-ទឹកក្រូច វី-កូឡា ចំនួន ១៥កេស
-ភេសជ្ជៈ គ្រុឌ ចំនួន ១៥កេស
-អង្ករ ២បាវ = ១០០kg
-ត្រីខ កំប៉ុង ចំនួន ០១កេសធំ
-ជ្រូក ចំនួន ០១ក្បាល
-សម្ភារៈគ្រឿងសំណង់ សម្រាប់សាងសង់លេដ្ឋាន ១៣ទីតាំង សរុប ៩.១២៦ដុល្លា មានៈ
.ដែក ១២លី = ០៧តោន
.លួសចំណង = ៣០kg
.ដែក ៦លី = ៥០០kg
.ស៊ីម៉ង់ត៍ = ៤០តោន
.ថ្មក្រាវែត ១x២ = ៤០ម៉ែត្រគីប
ក្នុងនោះដែរលោកមេបញ្ជាការ នឹងបន្តជួយឧបត្ថម្ភជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់បន្ថែមទៀត ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។