ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបសំណេះសំណាលពលរដ្ឋខ្មែរ និងចូលរួមកាន់បិណ្ឌ នៅវត្តខ្មែរហ្វាសង់


ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងភរិយា ព្រមទាំងសហការីស្ថានទូត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីភ្ជុំបិណ្ឌ ប្រគេនទេយ្យទាន និងចង្ហាន់ដល់ព្រះសង្ឃ នៅវត្តខ្មែរហ្វាសង់ ដោយមានការចូលរួមពីពលរដ្ឋខ្មែរប្រមាណ៤,៥០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសំណេះសំណាល និងសាកសួរសុខទុក្ខ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ៕