ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ


នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។