សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចូលរួមរំលែកទុក្ខ និងចូលរួមជាអធិបតីពិធីបូជាសព លោក លាវ មករា


ព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្ត អង្គតាមិញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និងចូលរួមជាអធិបតី និងប្រទានភ្លើងបូជាសព លោក លាវ មករា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ២៖៤៤ រសៀលថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ ៕