ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាង “របាយការណ៍បូកសរុបការងារ៩ខែនិងទិសដៅអនុវត្ត ត្រីមាសទី៤ ឆ្នាំ២០២៥» របស់ក្រសួងការពារជាតិ


នាថ្ងៃពុធ ៩ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាគណអធិបតី ក្នងកិច្ចប្រជុំឆ្លងសេចក្តីព្រាង “របាយការណ៍បូកសរុបការងារ៩ខែនិងទិសដៅអនុវត្ត ត្រីមាសទី៤ ឆ្នាំ២០២៥» របស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការពារជាតិ។