លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តប្រគេនភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ


(តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែតុលា ឆ្នាំ២០២៥ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ៥លានរៀល ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។

អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ ២០កេស, ស្ករសខ្មែរ ១០គក្រ, ទឹកដោះ (Angkormilk) ១៥កេស, កាហ្វេ Oldtown ១០កញ្ចប់, មីជាតិ ១កេសធំ (៦កេសតូច), ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីងៀត ៥គក្រ, សាច់ជ្រូកផាត់ ៥គក្រ, ត្រីខ (ឥណ្ឌូនេស៊ី) ១កេស (១០០កំប៉ុង) និងសាច់ក្រក់ ៥គក្រ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមនានាដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅ​ នាពេលនេះជាដើម៕