នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន÷ ឯកឧត្តម លោកជំទាវ អនុប្រធានយុវជនគណបក្សខេត្ត ឯកឧត្តម លោក លោកស្រី ក្រុមគ្រូឧទ្ទេស គ្រូជំនួយ ប្រធាន អនុប្រធានសកម្មជនយុវជនគណៈកម្មាធិការបក្សមូលដ្ឋាន និងសាខាបក្សនៃមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានយុវជនគណបក្ស ក្រុង ស្រុក អុនប្រធានប្រចាំការយុវជនគណបក្ស ក្រុង ស្រុក អនុប្រធានទទួលការងារវគ្គអប់រំនយោបាយ អនុប្រធានទទួលបន្ទុកការងារទិន្នន័យ ស្ថិតិយុវជនក្រុង ស្រុក សមាជិកអចិន្ត្រៃយ៍ គ្រូបង្រៀនរដ្ឋបាលលើកុំព្យូទ័រ និងកាត់តវីដេអូ នៃយុវជនគណបក្សខេត្ត និងសមាជិក សមាជិកានៃយុវជនគណបក្សខេត្ត សរុបចំនួន ៨០រូប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើទៅលោក លោកស្រី ដែលជាប្រធានយុវជនគណបក្សក្រុង ស្រុកទាំង១៣ សូមបន្តយកចិត្តទុក្ខដាក់ខ្ពស់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារដែលជួបប្រទះនឹងការលំបាក ពិសេសបងប្អូន ក្មួយៗដែលបានវិលត្រឡប់មកពីប្រទេសថៃដែលពុំទាន់មានការងារធ្វើ សូមលោក លោកស្រី ជួយធ្វើការផ្សព្វផ្សាយបន្ថែមអំពីឱកាសការងារឲ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មានឱកាសស្វែងរកការងារធ្វើបានសមរម្យ និងអាចផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់កាន់តែមានភាពប្រសើរឡើង៕










