ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)


នាថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកអង្គភាពគ្រប់គ្រងនិងអនុវត្តគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំត្រីភាគីស្តីអំពីការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB )។

សូមជម្រាបថា កិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺក្នុងគោលបំណងដើម្បីពិភាក្សាត្រួតពិនិត្យលើវឌ្ឍនភាព ព្រមទាំងកំណត់ទិសដៅដើម្បីពន្លឿនការរៀបចំនិងការអនុវត្តគម្រោងលើវិស័យធនធានទឹកឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយទទួលបានជោគជ័យ៕