លោកឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ព្រំដែនកម្ពុជា-ថៃ ជូនដល់បណ្តាអនុព័ន្ធយោធាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិជាច្រើនរូបទៀត៕























