នៅថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោងនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង (PMU MoWRAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យបណ្តាអាងទឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា បេសកកម្មចុះពិនិត្យការងារនៅតាមបណ្តាខេត្តភូមិភាគពាយ័ព្យនាពេលនេះគឺដើម្បីរៀបចំផែនការគ្រោងប្លង់លម្អិត ដើម្បីដាក់ជូនក្រសួងធនធានទឹក និងឧតុនិយមនាពេលខាងមុខ៕


