សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាព ក្នុងពិធីឈាបនកិច្ចសពលោក ឆាយ សារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល


សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីឈាបនកិច្ចសពលោក ឆាយ សារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល។ កម្មវិធីប្រារព្ធធ្វើឡើងនៅវត្តពោធិ៍វាល ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា លោក ឆាយ សារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព នាថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០៖០៧នាទីព្រឹក ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ កម្មវិធីបុណ្យបានប្រារព្ធធ្វើនៅគេហដ្ឋាន ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕