លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអញ្ជើញប្រគល់ដោយផ្ទាល់ដៃនូវផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅគេហដ្ឋានថ្មីរបស់គ្រួសារកងទ័ពតែម្តង ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

លោកជំទាវបណ្ឌិតបានថ្លែងថា «ថ្ងៃនេះ នាងខ្ញុំបានមកប្រគល់ដោយផ្ទាល់ដៃនូវផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងរូបនាងខ្ញុំផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។ លើសពីនេះ សម្តេចធិបតី និងរូបនាងខ្ញុំផ្ទាល់បានឧបត្ថម្ភបន្ថែមនូវថវិកា សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីរួមចំណែកសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូចជាការសិក្សាដល់កូនៗរបស់វីរកងទ័ពផងដែរ»

ការគិតគូរយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានធ្វើជាស្ពានចម្លងនូវរឿងសោកសៅទាំងឡាយ ប្រែក្លាយជាសេចក្តីសង្ឃឹមដល់ និងភាពកក់ក្តៅឡើងវិញដល់គ្រួសារវីរកងទ័ពយើង ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ៕