សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ថ្លែងអំណរគុណសម្ដេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នជាច្រើន ដែលផ្ញើសារជូនពរខួបកំណើត និងសូមអធ្យាស្រ័យ ដែលពុំអាចថ្លែងអំណរគុណជូនសម្ដេច និងឯកឧត្តមដោយផ្ទាល់


(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃខួបកំណើត ១៥ ខែវិច្ឆិកា ជាថ្ងៃខួបកំណើតរបស់ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង មានសម្ដេច ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ថ្នាក់ដឹកព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នផ្សេងៗជាច្រើន បានផ្ញើសារជូនពរសម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង។ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលិខិតជូនពរទាំងនេះ ហើយសូមអធ្យាស្រ័យ អភ័យទោស ដែលពុំអាចថ្លែងអំណរគុណជូនសម្ដេច និងឯកឧត្តមដោយផ្ទាល់៕