(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចក្រឡាហោម ស ខេង
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រោយទទួលបាននូវសារលិខិតជូនពររបស់សម្តេចក្រឡាហោម ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសនៃពិធីចម្រើនជន្មាយុដែលឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា៖
សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់!
នាងខ្ញុំពិតជាមានបីតិសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ សម្តេច ក្រឡាហោម ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យដល់ រូបនាងខ្ញុំ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សារលិខិត និងពាក្យពេចន៍ជូនពរប្រកបដោយសមានចិត្តដ៏ល្អប្រពៃ ជាមួយនឹងការកោតសរសើរ និងការ វាយតម្លៃខ្ពស់របស់ សម្តេចក្រឡាហោម គឺជាការបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ និងលើកទឹកចិត្តដ៏ ឧដុង្គឧត្តមដល់រូបនាងខ្ញុំ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេច បាននូវស្នាដៃ និងសមិទ្ធផលថ្មីជាច្រើនថែមទៀត និងការរួមចំណែកកាន់តែសកម្ម ក្នុងការការពារសមិទ្ធផលជា ប្រវត្តិសាស្ត្រ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ ជាអង្វែងតរៀងទៅ។
ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកប្បការ និងសូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូមសម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ៕


