មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០


នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។

អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវអគ្គលេខាធិការបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។