ដបទឹកក្តៅចំនួន ៣៩,០០ មានឆ្លាក់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អមជាមួយពាក្យ «ពុកម៉ែនៅក្បែរកូនជានិច្ច» ត្រូវបានប្រគល់ជូនយោធានៅយោធភូមិភាគទី៥


លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព រួមជាមួយក្រុមការងារ បានបន្តនាំយកដបទឹកក្តៅ ចំនួន ៣៩,០០ដប ប្រគល់ជូនយោធានៅយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

ជាការចាប់អារម្មណ៍ រូបនៅលើដកទឹកក្ដៅទាំងនោះមានឆ្លាក់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលមានឯកសណ្ឋានជាយោធា អមជាមួយពាក្យមួយឃ្លាថា «ពុកម៉ែនៅក្បែរកូនជានិច្ច» ដើម្បីជួយជំរុញលើកទឹកចិត្ដកងទ័ព ក្នុងកិច្ចការពារបូរណភាពទឹកដី។

មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពទាំងអស់ នៃយោធភូមិភាគទី៥ បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន និងសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងប្រកាសប្ដេជ្ញាក្នុងការការពារបូរណភាពទឹកដីកម្ពុជាឲ្យ​បានគង់វង្ស៕