រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញទីតាំងមណ្ឌលភៀសសឹក ចំនួន១២ទីតាំង នៅក្នុងមូលដ្ឋានស្រុកបវេល ស្រុកថ្មគោល និងស្រុករតនៈមណ្ឌល ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរមកស្នាក់នៅបណ្ដោះអាសន្ន។
ទីតាំងមណ្ឌលប្រជាពលរដ្ឋភៀសសឹក ទាំង១២កន្លែងនោះរួមមាន៖
*ទីតាំងស្រុកបវេល មាន៥មណ្ឌល៖ លេខទំនាក់ទំនង 017 987 889, 012 556 559, 012 698 018, 011 799 081, 012 254 404, 097 9999 2222
១៖ មណ្ឌលសុវត្ថិភាពវត្តក្សត្រីក្ដុល ស្ថិតនៅភូមិក្តុលក្រោម ឃុំក្ដុលតាហែន ស្រុកបវេល
២៖ មណ្ឌលសុវត្ថិភាពវត្តអូរជូនពៅ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល
៣៖ មណ្ឌលសុវត្ថិភាពវត្តដាច់ព្រាត់ ស្ថិតក្នុងភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល
៤៖ មណ្ឌលសុវត្ថិភាពវត្តសាំងរាំង ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល
៥៖ មណ្ឌលសុវត្ថិភាពវត្តខ្នាចរមាស ស្ថិតនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
*ទីតាំងស្រុកថ្មគោល មាន៣មណ្ឌល៖ លេខទំនាក់ទំនង៖ 016 831 906 , 012 864 861, 012 254 404 , 097 9999 222, 011 799 081
១៖ មណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស ស្ថិតនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល
២៖ មណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតនៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
៣៖ មណ្ឌលសុវត្ថិភាពវត្តហ្លួងផែង ស្ថិតក្នុងភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល
*ទីតាំងស្រុករតនៈមណ្ឌល មាន៤មណ្ឌល៖ លេខទំនាក់ទំនង៖ 011 806 670, 012 523 931, 012 673 658 , 089 938 375
១៖ មណ្ឌលសុវត្ថិភាពវត្តសៅលិច ស្ថិតក្នុងភូមិបាណង់ ឃុំស្ដៅ ស្រុករតនៈមណ្ឌល
២៖ មណ្ឌលសុវត្ថិភាពវត្តបឹងអំពិល ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនៈមណ្ឌល
៣៖ មណ្ឌលសុវត្ថិភាពវត្តសួស្តីត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល
៤៖ មណ្ឌលសុវត្ថិភាពដីបំរុងសាលាស្រុក ស្ថិតក្នុងភូមិបាណង់ ឃុំស្ដៅ ស្រុករតនៈមណ្ឌល៕


