ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ១២៣គ្រួសារ នៅបរិវេណសាលាស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី សសុខា ដែលសម្តេច និងលោក តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។
អំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ៥០.០០០រៀលផងដែរ។
សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាលនេះមានការចូលរួម ពីឯកឧត្តម សុខ ចាន់រឹទ្ធី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ តំណាង ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក សរុបចំនួនប្រមាណ ១៨០រូបផងដែរ៕

















