នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥.២២ម៉ែត្រ ប្រវែងទទឹង៣២.២០ម៉ែត្រ ជម្រៅ ៨.១០ម៉ែត្រ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០នាក់ (ស្រី ១៥៧នាក់) មាន ៤០សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១ ៨៧៧នាក់ (ស្រី ៩៩៩នាក់) មាន៤៣សញ្ជាតិ ហើយចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៨២៤នាក់) និងអូស្រ្តាលី (២៩៩នាក់)៕


























