នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ មានព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនកុះករ ចូលរួមធ្វើដំណើរក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» បង្ហាញស្មារតីគាំទ្រសន្តិភាព ពិសេសជំរុញឱ្យគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។
ពិធី «ដើរដើម្បីសន្តិភាព» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចេញដំណើរពីផ្សាររាត្រី ដើរតាមវិថីថ្មើរជើងចតុមុខ ឆ្ពោះទៅវិមានឯករាជ្យ៕


















































