ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញប្រគល់ថ្នាំពេទ្យជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA )


នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញប្រគល់ថ្នាំពេទ្យជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA )។

ថ្នាំពេទ្យដែលប្រគល់ជូនចំនួន ៥៣ កេសនោះរួមមាន៖

-Orizole-20 ថ្នាំក្រពះ(Omeprazole-20mg),DICLOTOWA-50 ថ្នាំព្យាបាលរលាក,បាត់ហើមនិងឈឺសន្លាក់ (Diclofenac Potassium50mg) ,BRIZOMOL-500ថ្នាំបំបាត់ឈឺចុកចាប់ពេលមករដូវ,ឈឺបំពង់ក,ក្តៅខ្លួន,គ្រុន,ឈឺធ្មេញ (Paracetamol500mg) ,REGOKOLD-FIX(Paracetamol-500mg,Phenylephrine Hydrochloride 5mg,ChlorpheniramineMaleate-2mg, Caffeine Anhydrous-16mg),SOVZONE ជាប្រភេទថ្នាំចាក់ ព្យាបាលទៅអ្នកជំងឺគ្រុនពោះវៀន (Ceftriaxone Injection 1000mg)
,TOWAMET-500 ថ្នាំទឹកនោមផ្អែម (Metformin -Hydrochloride BP 500 mg) , TOWAMET-850 ថ្នាំទឹកនោមផ្អែម(Metformin -Hydrochloride BP 850 mg Tablets) ,CONSARTAN-50 ថ្នាំលើសឈាម (Losartan Potassium 50mg) , IBUHIN-200 ថ្នាំបំបាត់ការឈឺចាប់(Ibuprofen BP 200mg Tablets) , IBUHIN-400 ថ្នាំបំបាត់ការឈឺចាប់(Ibuprofen BP 400mg Tablets)។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា អំណោយថ្នាំពេទ្យដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី៕