ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ពជួរមុខ ៦នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។
សូមបញ្ជាក់ថា វីរកងទ័ពទាំង ៦នាក់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ មានឈ្មោះដូចខាងក្រោម ៖១ -ឈោ្មះ ឈាង អូន ភេទប្រុស អាយុ ៥៤ ឆ្នាំ ,២ -ឈ្មោះ ញ៉ុក វិន ភេទប្រុស អាយុ ៥៤ឆ្នាំ ,៣ -ឈ្មោះ ណៃ នាង អាយុ ភេទប្រុស ៥៦ ឆ្នាំ ,៤ -ឈ្មោះ ចិន ថន ភេទប្រុស អាយុ ៥៤ ឆ្នាំ ,៥ -ឈ្មោះ ឈឿន គីម ភេទប្រុស អាយុ ៣១ ឆ្នាំ ,៦ -ឈ្មោះ កំសត់ កូប ភេទប្រុស អាយុ ៣៥ ឆ្នាំ។ពួកគាត់បម្រើការនៅអង្គភាពយុទ្ធភូមិភាគទី២ ប្រចាំការនៅទិសប្រាសាទខ្នារ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន-ថៃ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់វេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ។













