នាយឧត្តមសេនីយ៍ ស ថេត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ចៀច ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារជនភៀសសឹក ចំនួន២៨២គ្រួសារ មកស្នាក់នៅតាមមូលដ្ឋានឃុំ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថមថវិកាក្នុង១គ្រួសារ ចំនួន១០ម៉ឺនរៀល, អង្ករ១បាវ, មី១កេស, ទឹកបរិសុទ្ធ ១កេស ,ត្រីងៀត ១គីឡូ ,ទឹកត្រី ១យួរ , ទឹកសុីអីវ ១យួរ, សៀងឆាសាច់ជ្រូក និងឆៃប៉ូវ១កំប៉ុង , និងឧបត្ថម្ភ ដល់សាលាស្រុកកំចាយមារ ចំនួន២លានរៀល ផងដែរ៕






















