រដ្ឋមន្ត្រី​ក្រសួងផែនការ ចុះសួរសុខទុក្ខ និងនាំអំណោយជូនភៀសសឹកនៅខេត្តសៀមរាប


នៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ​ បានដឹកនាំគណៈប្រតិភូក្រសួងផែនការ​ ព្រមទាំង​សហការី​ ចុះមកសួរ​សុខទុក្ខ ​និង​​យក​អំ​ណោ​យរបស់មហាគ្រួសារ​នៃ​ក្រ​សួង​ផែនការ ​ចែក​ជូនបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹក​ ដែលកំពុង​ស្នាក់​អាស្រ័យនៅមណ្ឌលសុវត្ថិភាព និង​ជម្រ​ក​បណ្តោះអាសន្ននៅវត្ត​ស្វាយធំ​ ស្ថិតនៅភូមិជ្រៃ​ ឃុំកណ្តែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ ចំនួន ១៧២​គ្រួសារ( ស្មេីនឹង ៥៤៤នាក់​) ដោយមានការចូលរួមពី​សំណាក​លោកអភិបាលរងខេត្ត​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរង​ស្រុក​ អាជ្ញា​ធរមូលដ្ឋាន​។

ថ្លៃងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី​ បាននាំយកប្រសាសន៍ផ្តាំ​ផ្ញេីសាក​សួរ​សុខ​ទុក្ខ​ពីសំណាក​សម្តេចតេជោ​ ហ៊ុន សែន ប្រធាព្រឹទ្ធសភា និងសម្តេចមហា​ធិប​តី​នាយករដ្ឋមន្ត្រី​ ជូនលោកតា លោកយាយ​ អ៊ំមីងមា បងប្អូនប្រុសស្រី ក្មួយៗទាំងអស់​ និងបានសម្តែងការសោកស្តាយ និង​ឈឺ​ចា​ប់​ជា​ព​ន់​ពេ​ក​ ចំពោះការលំបាក ការរងខូចខាតទ្រព្យសម្បត្តិ និងការ​បាត់​បង់មុខរបរ ប្រ​កប​ជីវភាពប្រចាំថ្ងៃរបស់បងប្អូន និងការអាក់ខានទៅសាលារៀន​របស់​ក្មួយៗ​​ដែល​កំពុងតែជួបប្រទះ នាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បី​ដោះស្រាយ​ការលំបាក ​និងជួយ​សម្រាល​បន្ទុក​​មួយផ្នែករបស់ក្រុមគ្រួសារ​ភៀស​សឹកទាំងអស់​ ដែល​ត្រូវបង្ខំចិត្ត​ជម្លៀស​ខ្លួនចេញពីផ្ទះសម្បែង ដើម្បី​គេច​ចេញ​ពីការទម្លាក់គ្រាប់បែក​ និង​គ្រាប់ផ្លោង​ពីសំណាក់កងទ័ព​សៀម​ ដែលបានធ្វើការឈ្លានពានមក​លើ​អធិប​តេយ្យ និងបូរណភាពដែនដីរបស់កម្ពុជា​ ក្នុងនាមជារដ្ឋ​មន្ត្រីក្រសួង​ផែនការ​ និងមហាគ្រួសារក្រសួងផែនការ​ ជាស្មារតីរួបរួមគ្នា​ បានរៀប​ចំ​ជា​អំណោយជាគ្រឿងបរិភោគ​ និងសម្ភារមកចែកជូន​នាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី​ មានប្រសាសន៍​សូមឱ្យបងប្អូនយើងទំាងអស់គ្នាជឿជាក់​លើ​រាជរដ្ឋា​ភិបាលកម្ពុជាដែលមាន សម្តេចមហាធិបតីនាយករដ្ឋមន្ត្រី ជាប្រមុខ​ដឹក​នាំ​ដ៏​​ឆ្នើ​ម​ប្រ​ក​បដោយថាមពល និងសក្តានុពល បាន​ប្រកាន់គោល​ការណ៍ស្ងាត់តែមិនស្ងៀម ​ដៃ​ម្ខា​ង​ជា​ប់​រ​វ​ល់ ​ក្នុ​ង​ការដឹកនាំ និងដាក់ចេញ​យុទ្ធសាស្ត្រ​ប្រកបដោយភាព​បត់បែន​ទន់ភ្លន់ និង​ឆ្លាតវៃទំាង​លើសម​រភូមិ​ការទូត និងសមរភូមិយោធា ក្នុងការបញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់ៗ ដើម្បី​បញ្ចៀស​ការ​បាត់បងអាយុជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និងដៃម្ខាងទៀតមានបេសកកម្ម​ក្នុងការដឹកនាំ​គ្រប់​គ្រង​ស្ថានភាព ពិសេសយកចិត្តទុកដាក់ខ្ពស់​លើសុខទុក្ខ សុវត្ថិភាព និង​ជីវ​ភា​ព​រស់នៅរបស់​បង​ប្អូនជនភៀសសឹក៕