ឧត្តមសេនីយ៍ឯក មាស រដ្ឋា បរិច្ចាគស្បៀងអាហារដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក នៅវិមាន៧មករា


ឧត្តមសេនីយ៍ឯក មាស រដ្ឋា ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងគ្រួសារ បានបរិច្ចាគស្បៀងអាហាររួមមាន មី ចំនួន៣០០កេស ត្រីខ៥០កេស ស្មើ ៤ ០០០កំប៉ុង ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក នាថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ នៅវិមាន៧មករា (គ៨៥)។

ការចូលរួមឧបត្ថម្ភជាស្បៀងអាហារ គឺពិតជាបានរួមចំណែកក្នុងការលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី សម្បត្តិបេតិកភណ្ឌ និងប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងពលរដ្ឋភៀសសឹកផងដែរ។

លោកសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពកោតសរសើរចំពោះវីរភាព កម្លាំងចិត្ត និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ពជួរមុខយើង និងសូមបួងសួងសន្តិភាពកើតមានដល់មាតុភូមិ និងសូមឱ្យវីរកងទ័ពបន្តមានសុខភាពល្អ និងភាពរឹងមាំដើម្បីការពារជាតិ៕