រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានដាក់ចេញវិធាន ១១ចំណុច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកវិល ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។
យោងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្ត ច័ន្ទបុរី ប្រទេសថៃ) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤ ភាគីទាំងពីរបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាក្នុងពេល ឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន និងស្មារតីនៃកិច្ច ប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (ZOOM) ស្តីពីកិច្ចការព្រំដែន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្រសួងមហាផ្ទៃ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖



