រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើបច្ចុប្បន្នភាពភារកិច្ចការងារ


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក.ប.ទ. ដោយមានការចូលរួមពីលោក​ លោកស្រី ជាថ្នាក់ដឹកនាំ និងប្រធានអង្គភាពចំណុះ នៅទីស្ដីការ ក.ប.ទ.។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើការងាររបស់ក្រសួង ក្នុងការធ្វើបច្ចុប្បន្នភាពភារកិច្ចការងាររបស់ថ្នាក់ដឹកនាំ ដែលទទួលបន្ទុកតាមវិស័យ និងវឌ្ឍនភាពការងារ ដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់ក្រសួងក្នុងពេលខាងមុខ៕